សម្តេចក្រឡាហោម ស ខេង បញ្ចូលកម្លាំងនគរបាលចំនួន៤០នាក់ ក្នុងបេសកកម្មមួកខៀវ

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្លៃ បានឯកភាពនឹងចំណារបញ្ជារបស់សម្តេចតេជោហ៊ុនសែន ដែលស្នើបញ្ជួនមន្ត្រីនគរបាលក្នុងពន្ធនាគារចំនួន៤០នាក់ ដើម្បីចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ។ ការថ្លែងនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំមួយ ស្ដីពីការបញ្ជូនមន្រ្តីពន្ធនាគារចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ។ យោងតាមប្រសាសន៍របស់សម្តេចក្រឡាហោម ស ខេង ប្រមាណ១០ឆ្នាំមុននេះ ក្នុងកិច្ចប្រជុំមួយនៅក្នុងប្រទេសសឹង្ហបុរី មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ បានផ្តួចផ្តើមគំនិតចង់ឱ្យកម្ពុជាបញ្ចូលកម្លាំងនគរបាលដើម្បីរួមបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិបន្ថែមលើការបញ្ជូនកងកម្លាំងជ្រើសចេញពីកងទ័ព ។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម និងសហការី បានធ្វើបទឧទ្ទេសនាមអំពីប្រវត្តិបេសកកម្ម UN ការចូលរួមបេសកកម្មរបស់នគរបាលUN ដំណើរការនៃការចូលរួមតម្រូវការហ្វឹកហ្វឺន និងមុខតំណែងសម្រាប់មន្រ្តីនគរបាលជំនាញ ៤០រូប។ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការកោតសរសើរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដែលបានដឹកនាំការងារបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅបំពេញបេសកម្មក្រោមឆ័ត្រអង្គការ​សហប្រជាជាតិទទួលបានលទ្ធផលជាបន្តបន្ទាប់ និងនាំមកនូវកិត្តិយសជូនជាតិលើឆាកអន្តរជាតិ ។ សម្ដេចក្រឡាហោម ស ខេង បានណែនាំរដ្ឋលេខាធិការ ទទួលបន្ទុកពន្ធនាគារ និងអគ្គនាយកពន្ធនាគារ បង្កើតយន្តការមួយផ្ទៃក្នុងក្រសួងមហាផ្ទៃមួយ […]