មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងហ្វីលីពីន ចុះហត្ថលេខាតាមប្រព័ន្ធវីដេអូ លើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ

ភ្នំពេញ ៖ មេបញ្ជាការកងទ័ពជើងគោកនៃប្រទេសកម្ពុជា លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងប្រទេសហ្វីលីពីន ឧត្តមសេនីយ៍ឯករ៉ូម៉េអូ ប្រនណឺ យូញៀ ROMEO S BRAWNER JUNIOR បានចុះហត្ថលេខារួមគ្នាតាមប្រព័ន្ធវីដេអូ (VTC) លើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ។ ការចុះហត្ថលេខារួមគ្នានេះ បានធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ, យូរអង្វែង និងប្រកបដោយទំនុកចិត្ត»។ ក្នុងជំនួបតាមប្រ ព័ន្ធវីដេអូនេះ សមភាគីទាំងពីរបានរំឭកអំពីទំនាក់ទំនងប្រវត្តិសាស្ត្រដ៏យូរអង្វែងរវាងប្រទេសទាំង២ និងការភ្ជាប់ចំណងការទូតជាផ្លូវការចាប់តាំងពីឆ្នាំ ១៩៥៧។ ថ្នាក់ដឹកនាំបញ្ជាការកងទ័ពជើងគោកនៃប្រ ទេសទាំង២ បានសម្តែងនូវក្តីអបអរសាទរ និងមោទកភាពចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិ​បត្តិការទ្វេភា គីលើគ្រប់វិស័យដោយរួមទាំងវិស័យការពារជាតិផងដែរ តាមរយៈការចុះអនុស្សារណៈ នៃការយោគយល់រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរក្នុងឆ្នាំ២០១៧ ៕