កម្ពុជាគ្រោងកសាងពុទ្ធបដិមាកំពស់១០៨ម៉ែត្រលើភ្នំបូកគោ ដែលនឹងក្លាយជាព្រះពុទ្ធបដិមាដ៏ធំបំផុត ក្នុងចំណោមប្រទេសទាំង១០ របស់អាស៊ាន

កម្ពុជាគ្រោងនឹងកសាងពុទ្ធបដិមាកំពស់ ១០៨ម៉ែត្រ នៅលើកំពូលភ្នំបូកគោ ក្នុងតំបន់វាលស្រែ៥០០ ដែលនឹងក្លាយជាព្រះពុទ្ធបដិមាដ៏ធំបំផុត ក្នុងចំណោមប្រទេសទាំង១០ របស់អាស៊ាន ។ ព្រះពុទ្ធបដិមា ដែលនឹងត្រូវសាងសង់នោះ មានទម្រង់ព្រះភ្នែន ដែលនឹងរៀបចំធ្វើពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នាថ្ងៃទី៤ ខែមករា ឆ្នាំ ២០២៣ សប្តាហ៍ក្រោយនេះហើយ ។ យោងតាមលិខិតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរាបជូនអគ្គនាយកក្រុមហ៊ុន សុខា អូតែល អ្នកឧកញ៉ា សុខ គង់ នៅថ្ងៃទី២៦ ធ្នូ ២០២២ បានឲ្យដឹងថា ពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ ព្រះពុទ្ធបដិមាកម្ពស់ ១០៨ម៉ែត្រនេះ នឹងធ្វើឡើងនៅលើខ្នងភ្នំបូកគោ ក្នុងឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ខេត្តកំពត។ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឧបនាយករដ្ឋមន្ត្រី លោកជា សុផារ៉ា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាបើក ការដ្ឋានសាងសង់ព្រះពុទ្ធបដិមានៅលើខ្នងភ្នំបូកគោនោះ នៅថ្ងៃទី៤ មករា […]