មន្ទីរពេទ្យជ័យវ​រ័្មនទី៧ ឬ គន្ធបុប្ផាទី៣ បានជួយសង្រ្គោះទារកម្នាក់  ដែលមានក្រពះ និងពោះវៀនតូចលានចេញក្រៅពោះពីកំណើត ឲ្យរស់រានមានជីវិតឡើងវិញ

សៀមរាប ៖ ទារកម្នាក់ ដែលមានក្រពះ និងពោះវៀនតូចលានចេញក្រៅពោះ ពីកំណើត (Gastroschisis) ត្រូវបានមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ធ្វើការវះកាត់ និងជួយសង្រ្គោះទទួលបានជោគជ័យ និងបានរស់រានមានជីវិតឡើងវិញ ។ យោងតាមហ្វេសប៊ុកផេកផ្លូវការ នៃមន្ទីរពេទ្យជ័យវ​រ័្មនទី៧ បានឲ្យដឹងនៅថ្ងៃទី១៦ ធ្នូ ២០២២ ថា « កូនង៉ាទើបនឹងកើតទម្ងន់ ២គីឡូក្រាម មានក្រពះ និងពោះវៀនតូច លានចេញក្រៅពោះពីកំណើត (Gastroschisis) សម្រាលតាមរយៈវះកាត់នៅប្រទេសថៃ » ។ មន្ទីរពេទ្យជ័យវ​រ័្មនទី៧ បានឲ្យដឹងទៀតថា មន្ទីរពេទ្យនៅប្រទេសថៃ ក្នុងការព្យាបាលដោយដោយការវះកាត់ចំពោះបញ្ហារបស់ទារកស្រីនេះ គឺតម្រូវបង់ថ្លៃចំនួន ១លានបាត  ។ ស្រ្តីជាម្តាយដោយសារពុំមានលទ្ធភាពបង់ថ្លៃវះកាត់សម្រាប់កូន ទើបសម្រេចនាំទារករូបនោះ មកសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ នៅខេត្តសៀមរាបវិញ។ ក្នុងការព្យាបាលទារករូបនោះ គ្រូពេទ្យជំនាញនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧  បានធ្វើការវះកាត់ចំនួន ៤លើក និងតម្រូវឲ្យសម្រាកពេទ្យអស់រយៈពេល ៣៣ថ្ងៃ រួមទាំងសង្គ្រោះដោយម៉ាស៊ីនដកដង្ហើមចំនួនមួយសប្តាហ៍ផងដែរ ។ ក្រោយការព្យាបាលបានជោគជ័យ ទារករូបនោះបានមានសុខភាពល្អ និងខាងមន្ទីរពេទ្យបានអនុញ្ញាតឲ្យម្តាយ នាំយកត្រឡប់ទៅផ្ទះនៅឯខេត្តបន្ទាយមានជ័យ វិញហើយ កាលពីថ្ងៃទី១៦ ធ្នូ […]