ប្លង់គម្រោងសាងសង់ស្ពាន«មិត្តភាពកម្ពុជា សាធារណរដ្ឋកូរ៉េ» ពីផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ

ភ្នំពេញ ៖ ទាំងនេះ គឺជាប្លង់គម្រោងសាងសង់ស្ពាន«មិត្តភាពកម្ពុជា សាធារណរដ្ឋកូរ៉េ» ផ្សារចាស់ ទៅជ្រោយចង្វារ និងពីជ្រោយចង្វារ ទៅអរិយក្សត្រ ។ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ) នឹងចំណាយទឹកប្រាក់ចំនួន ២៤៥លាន ៩០ម៉ឺន ៩ពាន់ដុល្លារអាមេរិក ដេលជាជំនួយរបស់សាធារណរដ្ឋកូរ៉េ និងទើបបានចុះហត្ថលេខាទទួលឥណទានសម្បទានពីកូរេខាងត្បូងសំរាប់សាងសងស្ពាននេះនៅថ្ងៃទី៩ ធ្នូ ឆ្នាំ២០២២ ម្សិលមិញ ។ ពិធីនោះ បានធ្វើឡើងនៅវិមានសន្តិភាពក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នៅថ្ងៃដដែល មានការចុះហត្ថលេខាទទួលជំនួយនោះ មន្ត្រីក្រសួងសាធារ ណការបានជួនដំណឹងថា ដំណើរការសាងសង់ស្ពានឆ្លងកាត់ទន្លេនាកណ្តាលរាជធានីភ្នំពេញ នឹងចាប់ផ្តើមនាចុងឆ្នាំ២០២៣ ៕